Skip to main content
Marion Institute
The Marion Institute is dedicated to identifying + promoting programs that seek to enhance life for the Earth + its inhabitants.

Toggle Marion Institute Navigation Menu

  • About Us
    • About Us
    • Board Members
    • Letter From the Founders
    • Team
    • Our "Green" Office
    • Contact Us
      • Directions
    • Wish List
  • Programs
    • About Our Programs
    • Biological Medicine Network
    • Cambodian Living Arts
    • Connecting For Change
    • Future Primitive
    • Grow Education
  • Serendipity Projects
    • About Our Serendipity Projects
    • Creative Lives
    • Gaviotas Carbon Offset Initiative
    • Himalayan Project
    • I Am Somebody
    • Mastate Charitable Foundation
    • S.A.F.E.
    • Taktse International School
    • The Unseen Hand
    • The Wisdom of the Chakras
    • Two Angry Moms
  • Success Stories
    • About Our Success Stories
    • Energy Medicine
    • Green Belt Movement
    • Green Jobs, Green Economy Initiative and P.O.W.E.R.
    • Natural Capital Institute
    • Nouvelle Planète
    • Welcome Home Project
    • Yoga Kids
    • ZERI Learning
  • EcoTrips
    • Cambodian Living Arts: Cambodia Delegation
    • Mastate Charitable Foundation: Costa Rica
    • Himalayan Project: Nepal / Tibet
  • Media
    • Blog
    • Videos
    • Photos
    • e-newsletters
  • Store
  • Donate
Marion Institute
  • About Us
    • Our Story
    • Mission & Vision
    • About the Founder
    • Artist Masters
    • Meet artists
    • Meet the team
    • Our partners
    • Jobs and volunteers
  • Our Work
    • Arts Education
    • Advocacy
    • Promoting the Arts
    • Our Productions
  • Media Center
    • CLA News
    • Videos
    • Resources
    • Photos
    • Press Review
  • Support Us
    • Donate
    • Store
    • Visit Us
  • Contact Us

Transforming Cambodia Through Arts

ពិធីបើកទទួលសិស្សអាហារូបករណ៍ អាន ចនផនសិល្បៈខ្មែរអមតៈ ២០១៣

Posted by samnang on 9.26.2012

នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១២ សិល្បៈខ្មែរអមតៈបានរៀបចំពិធីទទួលសិស្សអាហារូបករណ៍អានចនផនឆ្នាំ ២០១២-២០១៣ នៅការិយាល័យ​រាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ សិស្សអាហារូបករណ៍ អ្នកសារពត៌មាន សមាជិកគណៈកម្មាធិការអាហារូបករណ៍ លោកអាន ចនផន​ស្ថាបនិកសិល្បៈខ្មែរអមតៈ លោកយន់ ធារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេសនៅក្រសូងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកសាស្រ្តា​ចារ្យតន្ត្រី​ពិណពាទ្យ សូរ វណ្ណា ។

ថ្លែងនៅក្នុងសុន្ទរកថាស្វាគមន៍នៃការបើកកម្មវិធី លោកអាន ចនផន បានសង្កត់ធ្ងន់លើ បេសកកម្ម របស់សិល្បៈខ្មែរអមតៈ ក្នុងចលនាជួយដល់សិស្សទាំងអស់ ឲ្យទទួលបាននូវការអប់រំកម្រិតខ្ពស់ ដែល រូមបញ្ចូលទាំងជំនាញវប្បធម៌សិល្បៈ និងជំនាញផ្សេងៗដូចជា ភាសាអង់គ្លេស និងកុំព្យូរទ័រជាដើម ។ លោកបានលើកទឹកចិត្តឲ្យសិស្សទាំងអស់ ខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រ និងពង្រឹង​សមត្ថភាព​របស់​ខ្លួន ក្នុងនាមជាអ្នកដឹកនាំសិល្បៈកម្ពុជាវ័យក្មេង ដែលត្រូវបន្តវេនថែរក្សាមរតកសិល្បៈបុរាណ និងបង្កើតនូវអ្វីដែលថ្មីសម្រាប់អ្នកជំនាន់ក្រោយៗទៀត ។ លោក យន់ ធារ៉ា ក៏បានសម្ដែង​ពីការព្រួយ​បារម្ភរបស់លោក ទាក់ទិនទៅនឹងអនាគតនៃវប្បធម៌ សិល្បៈ បុរាណខ្មែរដែរ ដោយសារតែបច្ចុប្បន្នភាព គ្រឹះស្ថានសិក្សាសិល្បៈវប្បធម៌ខ្មែរមានចំនួនតិចតួចបំផុត ហើយលោក​គ្រូអ្នកគ្រូដែល​មានជំនាញ​ក៏មិន​មាន​ច្រើនដែរ ។ ប៉ុន្តែ លោកមានក្តីសង្ឃឹមដោយឃើញថា សិល្បៈខ្មែរអមតៈ បាន និងកំពុង បម្រើ​ការងារ​​ជាជំនួយការ និងបណ្តុះបណ្តាលកូនខ្មែរជំនាន់ក្រោយ ដែលមានទេពកោសល្យ​ខាងវិស័យ​សិល្បៈបុរាណខ្មែរ ឲ្យមានឱកាសពង្រឹងសមត្ថភាពរបស់ខ្លួន ជាបង្គោលថែរក្សាការពារ សិល្បៈបុរាណ​ខ្មែរឲ្យបានគង់វង្ស និងឆ្នៃប្រឌិតគំនិតថ្មីៗ ដើម្បីភាពសម្បូរបែបសម្រាប់សិល្បៈខ្មែរ ដែលសកម្មភាព​ទាំងអស់នេះគឺសមស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល “វិស័យឯកជន និងអង្គការជាអ្នកអនុវត្ត ហើយរដ្ឋាភិបាលជាអ្នកគាំទ្រ” ។ 

ប្អូនប្រុស លន់ ជំនិត ជាអ្នកលេងតន្ត្រីភ្លេងការ មកពីខេត្តតាកែវ បានសម្តែងនូវក្តីសោមនស្សរីករាយ “ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដែលបានទទួលអាហារូបករណ៍ពីសិល្បៈខ្មែរអមតៈ ។ ខ្ញុំស្រលាញ់តន្ត្រីខ្សែដៀវ ហើយជីតា​របស់ខ្ញុំជាតន្ត្រីករខ្សែដៀវ ដូចនេះខ្ញុំចង់បន្តមរតកនេះពីគាត់ ។ វាជាមោទនភាព​ខ្លាំងណាស់សម្រាប់​ខ្ញុំដែលបានរក្សានូវមរតក​​ដ៏កម្រ មួយនេះ ។”

កម្មវិធីបានបញ្ចប់ ក្រោមបរិយាកាសរីករាយ ដោយការចែកជូននូវវិញ្ញាបនប័ត្រ បញ្ជាក់ការសិក្សា ព្រមទាំងរង្វាន់លើកទឹកចិត្ត ដល់សិស្ស​ឆ្នើមថ្នាក់​ភាសា​អង់គ្លេស​កាលពីឆ្នាំមុន ។ លោកអាន ចនផន បានបញ្ជាក់ជាចុងក្រោយថា “មិនមែនមានតែបុរសទេដែលរៀនពូកែ ហើយអាចធ្វើការងារសង្គមបាន ប៉ុន្តែពេលនេះ គឺមាន​ស្រ្តី​ជា​​​ច្រើនដែលកំពុងប្រែក្លាយខ្លួនទៅជាធនធានដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិដែរ” ៕

សូមអានបន្ថែមអំពី កម្មវិធីអាហារូបករណ៍អាន ចនផន សិល្បៈខ្មែរអមតៈ

Cambodian Living Arts

Cambodian Living Arts News

Donate to Cambodian Living Arts

Sign up for Cambodian Living Arts emails

Season of Cambodia

  • Contact Us
  • 202 Spring Street
  • Marion, MA 02738
  • 508.748.0816 ph